លោក Damir Skomina នឹងជាអាជ្ញាកណ្តាល វគ្គផ្តាច់ព្រ័ត្រ UEFA Champions League

    សារព័ត៌មាន BBC បានរាយការណ៍ថា សហភាពបាល់ទាត់អឺរ៉ុប បានសម្រេចយកលោក Damir Skomina មកជាមន្ត្រីអាជ្ញាកណ្តាលសម្រាប់ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League រវាង Liverpool និង Tottenham Hotspur


    បុរសជនជាតិស្លូវ៉េនី ជាអ្នកផ្តល់បាល់ពិន័យ១១ម៉ែត្រ ចុងម៉ោង ដែលជួយ Man UTD ឈ្នះ PSG នៅជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ហើយរូបលោកនេះហើយដែលជាអ្នកត្រូវ Neymar រិះគន់រហូតរូបគេត្រូវ ជាប់ពិន័យផងដែរ។

    លោក Damir Skomina ក៏ធ្លាប់​ដឹកនាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ UEFA Europa League ឆ្នាំ​២០១៧ រវាង Man ​UTD និង Ajax ដែល​ពេល​នោះ ក្រុម​របស់​លោក Jose Mourinho បានឈ្នះ​ការប្រកួត។


    សម្រាប់ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League រវាងក្រុមអង់គ្លេសទាំងពីរគឺ Liverpool និង Tottenham Hotspur នឹងដំណើរការនៅថ្ងៃទី ០១ ខែមិថុនា ខាងមុខ នាទីលាន Wanda Metropolitano នាទីក្រុង Madrid ប្រទេសអេស្ប៉ាញ៕


អត្ថបទដោយ៖ កុមារទេព