Yaya Toure ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់

    ខ្សែ​បម្រើ​ ​Yaya Toure បាន​ប្រកាស​ចូល​និវត្តន៍​ហើយក្នុង​វ័យ ៣៥​ឆ្នាំ ហើយ​គ្រោង​នឹង​ចាប់​ផ្ដើម​អាជីព​ជា​គ្រូ​បង្វឹក​ក្នុង​ប្រទេស​រុស្ស៊ី។


    ភ្នាក់ងារ​របស់​កីឡាករ​រូប​នេះ លោក Dimitri Seluk បាន​ប្រាប់​ថា​ Yaya ចង់​បញ្ចប់​អាជីព​ជា​ជើងឯក​មួយ បន្ទាប់ពីគេបានឈ្នះ Premier League ជាមួយ Manchester City។ រូប​គេ​ក៏​ជា​កីឡាករ​ល្អ​ជាង​គេ​មួយ​រូប​ក្នុង​ទ្វីប​អាហ្វ្រិក។

    ភ្នាក់ងាររូបនេះបន្តថា Yaya Toure ​ អាច​លេង​បាន​ ៥​ឆ្នាំ​ទៀត​ តែ​ដោយ​គេ​ធ្លាប់​លេង​ឲ្យ Barcelona និង​ Manchester City ហើយ ដូច​នេះ​គេ​មិន​អាច​លេង​នៅ​កម្រិត​ក្រោម​ហ្នឹង​ទេ​។

    យ៉ាង​ណា​មិញ Toure កំពុង​គិត​គូរ​ការងារ​ជា​គ្រូ​បង្វឹក​នៅ​រុស្ស៊ី ខណៈ​ក្លឹប​ Olympiacos ដែល​គេ​លេង​បាន ២​ប្រកួត​នោះ ក៏​បើក​ភ្លើង​ខៀវ​ឲ្យ​ដែរ​។


    Toure បាន​បង្ហាញ​ខ្លួន ៣១៦​ដង​ និង​រក​គ្រាប់​បាល់​បាន ៧៩​គ្រាប់​នៅ Manchester City ព្រម​ទាំង​ឈ្នះ ពាន Premier League ២​លើក League Cup ២​ដង និង​ FA Cup ម្ដង​។ រូប​គេ​ក៏​បាន​ឈ្នះ Champions League, លីគ​កំពូល​អេស្ប៉ាញ​ ២​ដង, Club World Cup និង​ Copa del Rey ម្ដង​ផងដែរ៕


អត្ថបទដោយ៖ កុមារទេព