អ្នកគាំទ្រ Arsenal និង Chelsea ត្រូវធ្វើដំណើរច្រើនថ្ងៃ ព្រោះគ្មានជើងយន្ដហោះត្រង់នៅថ្ងៃផ្ដាច់ព្រ័ត្រ Europa League

    ទាំងអ្នកគាំទ្រ Arsenal និង​ Chelsea ប្រឈមនឹងការចំណាយពេលវេលាច្រើនថ្ងៃ ប្រសិនបើ​ចង់ជិះយន្ដហោះដោយត្រង់ពីក្រុងឡុងដ៍ ទៅ​កាន់​បាគូ ប្រទេសអាហ្សែបៃហ្សង់ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ UEFA Europa League


    ការចំណាយពេលច្រើនថ្ងៃបែបនេះព្រោះពុំមានជើងយន្ដហោះដោយត្រង់នៅថ្ងៃផ្ដាច់ព្រ័ត្រ ទី២៩ ឧសភា នោះឡើយ ពោលគឺត្រូវប្ដូរជើងយន្ដហោះនៅអ៉ីស្តង់ប៊ុល ឬគៀវ ដែលចំណាយពេលពី៦ទៅ១០ម៉ោង​សម្រាប់ការធ្វើដំណើរសរុប។


    ជម្រើសមួយទៀត គឺត្រូវចេញដំណើរពីថ្ងៃសៅរ៍ ទី២៥ ខែឧសភា និងត្រឡប់ទៅអង់គ្លេសវិញនៅ៤ថ្ងៃបន្ទាប់។សម្រាប់ការធ្វើដំណើរតាមរថភ្លើងវិញ គឺចំណាយពេលដល់ទៅ៤ថ្ងៃ៕


អត្ថបទដោយ៖ កុមារទេព

Loading...