ប្រធានក្លឹប Barcelona ជឿជាក់ថា Messi អាចលេងដល់អាយុ៤៥ឆ្នាំ

    លោក Josep Maria Bartomeuប្រធាន​ក្លឹប​របស់ Barcelona និយាយ​ថា ខ្សែ​ប្រយុទ្ធ Lionel Messi អាច​លេង​បាល់​ដល់​អាយុ​៤៥​ឆ្នាំ។


    ​លោក Bartomeu យល់​ថា កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​អាច​បន្ត​អាជីព​ដល់​បាន​ជាង​១០​ឆ្នាំ​ទៀត។ ថ្ងៃ​ដែល Messi ចូល​និវត្តន៍ ខ្ញុំ​ប្រហែល​មិនមែន​ជា​ប្រធាន​ក្លឹប​ទៀត​ទេ។ ខ្ញុំ​គិត​ថា គេ​នៅលេង​បាន​វែង​ឆ្ងាយ​ទៀត។ ខ្ញុំ​សង្ឃឹម​ថា Leo អាច​លេង​ដល់​អាយុ​៤៥​ឆ្នាំ"។


    Messi ឈរ​លើ​គេ​ក្នុង​ប្រវត្តិសាស្ត្រ​​របស់​ក្លឹប Barcelona ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​៦០០​គ្រាប់។ កីឡាករ​វ័យ​៣១​ឆ្នាំ​​ដែល​ធ្លាប់​ឈ្នះ​ពាន Ballon d'Or ៥​ដង បាន​បង្ហាញ​ខ្លួន​ដំបូង​​ក្នុង​ក្រុម​ធំ​ឲ្យ Barcelona នៅ​ឆ្នាំ​២០០៤ ហើយ​កុងត្រា​របស់​គេ​នៅសល់​រហូត​ដល់​ឆ្នាំ​២០២១ឯណោះ។


អត្ថបទដោយ៖ កុមារទេព