គ្រូ Chelsea ថា ក្រុមនឹងធ្វើបានល្អខ្លាំងនៅរដូវកាលក្រោយ បើ Higuain បន្តនៅជាមួយ

    លោក Maurizio Sarri អ្នកចាត់ការ Chelsea បាននិយាយថា ក្រុមរបស់លោកអាចធ្វើបានល្អណាស់នៅរដូវកាលក្រោយ ប្រសិនបើខ្សែប្រយុទ្ធ Gonzalo Higuain បន្តនៅជាមួយ។


    កីឡាករជនជាតិអាហ្សង់ទីន វ័យ៣១ឆ្នាំបានស៊ុតចូលក្នុងជ័យជំនះ ៣-០ របស់ Chelsea លើ Watford កាលពីពេលកន្លងទៅ ដែលធានាបានកៅអី Champions League រដូវកាលក្រោយ។

    នោះជាគ្រាប់បាល់ទី៥របស់គេក្នុងការចូលលេងនៅ Premier League ១៣ដង ក្រោយមកចូលរួម Chelsea នៅខែមករាលើកិច្ចសន្យាខ្ចីជើងពី Juventus រហូតចប់រដូវកាល។

    លោក Sarri ថែ្លងបែបនេះ “ប្រសិន Gonzalo Higuain នៅបន្ត ពួកយើងនឹងធ្វើបានល្អណាស់នៅរដូវកាលក្រោយ”។​​លោកមិន​ដឹង​ពីអនាគត​របស់គេទេ ដោយ​បង្វែរ​ឱ្យ​ទៅ​សួរ​ក្លិប​ ប៉ុន្តែ​លោកជឿ​ថា​គេ​នឹង​ជោគជ័យ​នៅ Chelsea ប្រសិន​ក្លិប​សម្រេច​ចិត្ត​យក​គេ​បន្ត​ទៀត។”

    សូមបញ្ជាក់ថា Chelsea មានជម្រើសទិញផ្ដាច់ Higuain ពី Juventus ក្នុងតម្លៃ៣៦លានអឺរ៉ូ ឬបន្លាយកិច្ចសន្យាខ្ចីរហូតដល់ខែមិថុនាឆ្នាំ២០២០ ដោយបង់អោយ Juventus ១៨លានអឺរ៉ូ។


    គិតមកទល់ពេលនេះ Gonzalo Higuain រកបាន២៤២គ្រាប់ពីការចូលលេងលីគសរុប៤៣០ប្រកួតទាំងសម្រាប់ River Plate, Real Madrid, Napoli, Juventus, AC Milan និង Chelsea៕​


អត្ថបទដោយ៖ កុមារទេព