Jurgen Klopp បញ្ជាក់ថា Mohamed Salah នឹងមិនមានវត្តមានទេ ពេល Liverpool ប៉ះ Barcelona

    លោក Jurgen Klopp បាន​បញ្ជាក់ថា ខ្សែ​ប្រយុទ្ធ​​ Mohamed Salah នឹងអវត្តមាន ពេលLiverpool ប៉ះ Barcelona នៅជើងទី២ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UEFA Champions League


    កីឡាករជនជាតិអេស្ស៊ីប បាន​រង​របួស​ក្បាល​កាល​ពី​ប្រកួតជាមួយ​ Newcastle នៅ Premier League ចុងសប្តាហ៍មុន។

    គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ បាន​និយាយ​ថា​៖ " Salah មិន​អាច​លេង​ទេ​នៅ​ថ្ងៃ​ស្អែក​ គេ​កំពុង​តែ​ព្យាបាល​របួស​ តែ​គេ​មិន​អាច​លេង​បាន​ទេ​ " ។

    ក្រៅពី Mohamed Salah ​ប្រយុទ្ធ​​ Roberto Firmino ​ក៏​មិន​មាន​វត្តមាន​ក្នុង​ប្រកួត​ប៉ះ​នឹង Barcelona ដែរ​ ព្រោះ​តែ​រូប​គេ​បាន​រង​របួស​ក្រលៀន​។

    កាលពីជើងទី១ នាទឹកដី Camp Nou, ក្រុមហង្សក្រហម បានបរាជ័យធ្ងន់ធ្ងរ គឺ ៣ទល់នឹង០ ក្រោមថ្វីជើងក្រុមអ្នកមានបុណ្យ ខណៈជើងទី២នេះពួកគេត្រូវធ្វើការធ្ងន់។ យ៉ាងណាក្តី ការអវត្តមានខ្សែប្រយុទ្ធទាំង២រូបខាងលើ គឺពិតជាធ្វើអោយ Liverpool ជួបការពិបាកខ្លាំង។


    សូមបញ្ជាក់ថា Liverpool នឹង​បើកទ្វារទីលាន Anfield ទទួល​ Barcelona ក្នុង​ប្រកួត​ជើងទី២ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League នៅ​យប់នេះ វេលាម៉ោង​២​រំលង​អធ្រាត្រ៕


អត្ថបទដោយ៖ កុមារទេព