Ronaldo ទិញឡាន Bugatti មានតែ១លើលោក

    ខ្សែប្រយុទ្ធ Cristiano Ronaldo ទើបតែទិញរថយន្ត Bugatti ម៉ាក La Voiture Noire ដែលមានតែមួយលើលោក តម្លៃដល់ទៅ១២លានដុល្លារឯណោះ។


    ក្រុមហ៊ុនយក្សរបស់បារាំងបានធ្វើរថយន្តខាងលើនេះតែ១គ្រឿងប៉ុណ្ណោះ ដើម្បីជាការអបអរខួប១១០ឆ្នាំនៃការបង្កើតក្រុមហ៊ុនផលិតរថយន្តទំនើបនេះ។

    ដោយមានរូបរាងស្រស់ស្អាតខ្លាំង ជាមួយម៉ាស៊ីនរត់លឿនដូចរន្ទះនេះ បានធ្វើឱ្យ Ronaldo ពេញចិត្តយ៉ាងខ្លាំង រហូតដល់ហ៊ានចំណាយប្រាក់ជាង១២លានដុល្លារដើម្បីជិះយកទៅជិះតែម្ដង។


    ត្បិតតែយ៉ាងនេះក្ដី ការចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ក៏មិនទាន់អាចបានឡានទិញភ្លាមដែរ ដោយក្រុមហ៊ុននឹងកែកុនបន្ថែមទៀត រហូតដល់ឆ្នាំ២០២១ ទើបអាចបានជិះ៕


អត្ថបទដោយ៖ កុមារទេព