Tottenham Hotspur នៅតែចំណេញប្រាក់១១៣លានផោន បើទោះទើបសាងសង់កីឡដ្ឋានថ្មី

    Tottenham Hotspur រកបានប្រាក់ចំណេញចំនួន 113 លានផោនបន្ទាប់ពីកាត់​ពន្ធរួច​កាលពីរដូវកាលមុន ហើយ​ក៏​បាន​វ៉ា​ចំនួនប្រាក់​ចំណេញ​​ 106 លានផោនដែលធ្វើ​បានដោយក្លឹបហង្ស​ក្រហម​ Liverpool នៅដើមឆ្នាំនេះដែរ​។


    លទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ឆ្នាំ 2017-18 បានបង្ហាញពីប្រាក់ចំណូលរបស់ Spurs កើនឡើងពី 310 លានផោនដល់ 380 លានផោនដោយសារការលក់កីឡាករនិង​ចំនួន​អ្នក​គាំ​ទ្រ​​ដែល​បានជាវ​សំបុត្រ​សម្រុក​ទៅ​មើល​ការ​ប្រកួត​របស់ពួក​​គេ​ដែល​បាន​ជួល​កីឡដ្ឋាន Wembley នៅ​ក្នុង​ការ​ប្រកួត​នានា​។

    តាម​របាយ​ការណ៍​បាន​ទម្លាយ​អោយ​ដឹង​ថា​ បើ​ទោះ​ជា​ក្លឹបថ្មី​ដែល​ពួក​គេ​បានសាង​សង់​ និង​ទើប​តែ​បើក​សម្ពោធ​អោយ​ប្រើ​ប្រាស់​គឺ​បាន​ចំណាយ​លុយ​ដល់​ទៅ​ជាង​1ពាន់លានផោន​ក៏​ពិត​មែន​ក៏​ Tottenham នៅ​តែ​អាច​ចំណេញ​ប្រាក់​បាន​កប់​ក្តោង​​។


    ក្នុង​នោះ​ប្រាក់ចំណូលដែល​បាន​ពី​ការប្រកួតក្នុងក្របខ័ណ្ឌ Premier League បានកើនឡើងទ្វេដងពី 19 លានផោនដល់ 42,6 លានផោនផងដែរ។


អត្ថបទដោយ៖ កុមារទេព