ក្លិប Wolverhampton បំបែកកំណត់ត្រាផ្ទាល់ខ្លួនទិញខ្សែប្រយុទ្ធ Raul Jimenez ពី Benfica (វីដេអូ)

    Wolverhampton Wanderers បានបញ្ជាក់អំពីការទិញផ្ដាច់ខ្សែប្រយុទ្ធជម្រើសជាតិម៉ិកស៊ីកូ Raul Jimenez ពីក្លិបព័រទុយហ្កាល់ Benfica ក្នុងតម្លៃ៣០លានផោន។


    ចាប់តាំងពីមកចូលរួម Wolve លើកិច្ចសន្យាខ្ចីជើងក្នុងខែមិថុនាឆ្នាំ២០១៨មក, កីឡាករជនជាតិម៉ីកស៊ីកូខាងលើ រកបាន១៥គ្រាប់ពី៣៧ប្រកួត។ គេបានជួយក្រុមឡើងមកឈរលេខរៀងទី៧ក្នុងតារាង Premier League និងជាពិសេសគឺការជួយក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ដែលនឹងប៉ះ Watford នៅថ្ងៃអាទិត្យនេះ។


    ការទិញផ្តាច់ Raul Jimenez មានន័យថា ក្លិប Wolverhampton បានបំបែកកំណត់ត្រាចាស់របស់ខ្លួន ដែលចាយ១៨លានផោនទិញ ខ្សែបម្រើ Adama Traore ពី Middlesbrough ក្នុងខែសីហាឆ្នាំ២០១៨៕

មានវីដេអូ៖



អត្ថបទដោយ៖ កុមារទេព