ខ្សែបម្រើ Mateo Kovacic មិនចង់ត្រឡប់ទៅ Real Madrid ហើយបន្តនៅ Chelsea

    ខ្សែបម្រើ Mateo Kovacic នៅតែស្រពិចស្រពិលចំពោះអនាគតខ្លួន ប៉ុន្តែរូបគេចង់បន្តលេងនៅ Chelsea ទោះបី Zinedine Zidane ត្រលប់មកដឹកនាំ Real Madrid វិញក៏ដោយ។


    កីឡាករសញ្ជាតិក្រូអាតបានបង្ហាញខ្លួន៤១ប្រកួត ប៉ុន្តែមិនទាន់រកបានមួយគ្រាប់នៅឡើយទេ ចាប់តាំងពីមកដល់ Stamford Bridge ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Real Madrid កាលពីខែសីហា។


    យ៉ាងណាក្តីសម្រាប់ Madrid វិញពួកគេក៏មិនមានចេតនាចង់លក់ Kovacic ផងដែរ ប៉ុន្តែយ៉ាងណាមិញថ្មីៗនេះ Chelsea ត្រូវបានជាប់បម្រាមក្នុងការទិញកីឡាករចូល ដូច្នេះក៏ពិបាកក្នុងការទិញផ្ដាច់យក Kovacic ដែរ៕


អត្ថបទដោយ៖ កុមារទេព