វីរបុរសប្រេស៊ីល Pele ត្រូវបញ្ចូនចូលមន្ទីរពេទ្យ នាទីក្រុងប៉ារីស

    វីរបុរសបាល់ទាត់របស់ប្រេស៊ីល គឺលោក Pele ត្រូវបានបញ្ចូនចូលមន្ទីរពេទ្យជាបន្ទាន់ នាទីក្រុងប៉ារីស ប៉ុន្តែស្ថានការណ៍របស់លោកមិនធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវិតឡើយ។


    បុរសវ័យ៧៨ឆ្នាំ បានឡើងកម្តៅខ្លួនយ៉ាងខ្លាំង ក្រោយពីចូលរួមកម្មវិធីសង្គមជាមួយ តារាបាល់ទាត់បារាំង Kylian Mbappe ហើយការបញ្ចូនលោកទៅមន្ទីរពេទ្យ គឺដើម្បីតាមដានអាការៈជៀសវាងបញ្ហាធ្ងន់ធ្ងរផ្សេងៗកើតឡើង។


    យ៉ាងណាក្តី មានការរាយការណ៍ថា អាការៈរបស់លោក Pele មានភាពល្អប្រសើរហើយ ដោយលោកអាចនឹងចេញពីមន្ទីរពេទ្យនៅថ្ងៃព្រហស្បត្តិ៍នេះ៕


អត្ថបទដោយ៖ កុមារទេព