Real Madrid បង្ហាញគម្រោងកែលម្អកីឡដ្ឋាន Bernabeu ឱ្យល្អបំផុតក្នុងលោក

    ប្រធានក្លិប Real Madrid លោក Florentino Perez បានអោយដឹងថា កីឡដ្ឋាន Santiago Bernabeu ដែលកែលម្អរួចនឹងក្លាយជាកីឡដ្ឋានល្អបំផុតក្នុងលោក និងផ្ដល់ជាប្រភពចំណូលថ្មីៗបន្ថែមទៀតដើម្បីធានាជោគជ័យនាពេលអនាគតសម្រាប់ក្លិប។


    គម្រោងកែលម្អកីឡដ្ឋាននេះត្រូវបានប៉ាន់ស្មានថានឹងរួចរាល់នៅឆ្នាំ២០២៣ ដោយចាយអស់ទឹកប្រាក់ប្រមាណ៥២៥លានអឺរ៉ូ ប៉ុន្តែនឹងមិនបង្កើនចំណុះបច្ចុប្បន្នដែលផ្ទុកទស្សនិកជនបាន៨១,០០០នាក់នោះទេ។

    ដំបូលដែលអាចបើកបិទបានស្រោបពីក្រៅដោយសារធាតុ Titanium រួមជាមួយផ្ទាំងដាក់លទ្ធផលគ្រាប់បាល់ដែលមានមុំ៣៦០ដឺក្រេនឹងត្រូវបានដំឡើង។


    សូមជម្រាបផងដែរថា Barcelona ដែលជាគូប្រជែងរបស់ Real Madrid ក៏មានគម្រោងកែលម្អកីឡដ្ឋាន Nou Camp ដែលនឹងបង្កើនចំណុះផ្ទុកទស្សនិកជនពី៩៩,០០០នាក់នាពេលបច្ចុប្បន្នដល់១០៥,០០០នាក់ ដែលគម្រោងនេះគ្រោងបញ្ចប់នៅរដូវកាល២០២៣-២៤៕


អត្ថបទដោយ៖ កុមារទេព