សម្តេចសង្ឈ Pope Francis ថា Lionel Messi មិនមែនព្រះទេ

    សម្តេចសង្ឈ Pope Francis បានអោយដឹងថា វាគឺជាការប្រមាថណាស់ សម្រាប់អ្នកគាំទ្រដែលហៅកីឡាករ Lionel Messi ជាព្រះ។


    ការឆ្លើយតបរបស់សម្តេចសង្ឈអង្គនេះ បន្ទាប់ពី ពិធីករ Jordi Evole ក្នុងកម្មវិធី Salvados របស់ប៉ុស្ដិ៍អេស្ប៉ាញ La Sextra បានសួរថា "តើវាគឺជាការប្រមាថទេដែលនិយាយថា Messi គឺជាព្រះ?"

    សម្តេចសង្ឈ Pope Francis ថ្លែងបែបនេះ "ក្នុងទ្រឹស្ដីវាគឺជាការប្រមាថ អ្នកមិនអាចនិយាយបែបនោះទេ។ ពិតណាស់ Messi ពាំនាំក្ដីរីករាយ ប៉ុន្ដែគាត់មិនមែនព្រះទេ។ គាត់គ្រាន់តែជាមនុស្សមា្នក់ដែលមានសមត្ថភាពខ្ពស់លើទីលានបាល់ទាត់។ យើងអាចស្រឡាញ់ និង សរសើរ Messi បាន ប៉ុន្តែយើងមិនអាចគោរពបូជាគេនោះឡើយ ព្រោះមានតែព្រះទេទើបយើងអាចធ្វើដូចនោះបាន។”


    គួរអោយដឹងថា សម្តេចសង្ឈ Pope Francis ក៏ជាប្រិយមិត្តវិស័យកីឡាបាល់ទាត់មួយរូបផងដែរ ហើយទ្រង់ក៏ជាសមាជិកអ្នកគាំទ្ររបស់ក្លិប San Lorenzo នាទីក្រុង Buenos Aires


អត្ថបទដោយ៖ កុមារទេព