Ander Herrera យល់ព្រមទៅលេងអោយ Paris st Germain នៅរដូវក្តៅខាងមុខ

    ខ្សែបម្រើ Ander Herrera បានយល់ព្រមចុះកិច្ចសន្យាជាមួយក្លិបលីគកំពូលបារាំង Paris st Germain នៅរដូវក្តៅខាងមុខនេះ ក្រោយមានការខកចិត្តជាមួយ Man UTD ដោយសារការផ្តល់អោយនូវទឹកប្រាក់ មិនសមបំណងលើកុងត្រារយៈពេលវែង។


    ក្លិបបិសាចក្រហម បានបដិសេធចំពោះការទាមទារប្រាក់ឈ្នួល ២០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដែលជាហេតុធ្វើអោយកីឡាករជនជាតិអេស្ប៉ាញ មិនព្រមបន្តកិច្ចសន្យាដែលនឹងផុតកំណត់ នៅដំណាច់រដូវកាលនេះ។ រូបគេចង់ចាញចេញពីទឹកដី Old Trafford នឹងទៅលេងនាទឹកដី Parc des Prnice របស់ Paris st Germain វិញ។

    ជាការពិត Ander Herrera បានទទួលប្រាក់ឈ្នួល ១៣ម៉ឺនផោន ក្នុងមួយសប្តាហ៍ ហើយ Man UTD ក៏បានត្រៀមផ្តល់អោយគេនូវទឹកប្រាក់ចំនួន១៧ម៉ឺនផោន ក្នុងមួយសប្តាហ៍ ប្រសិនបើគេយល់ព្រមបន្តកិច្ចសន្យាថ្មី។


    យ៉ាងណាក្តី កីឡាករវ័យ២៩ឆ្នាំ បានត្រៀមខ្លួនទទួលយកលក្ខខណ្ឌល្អប្រសើរជាងមុនជាមួយ ក្លិប Paris st Germain ហើយ៕


អត្ថបទដោយ៖ កុមារទេព