Jose Mourinho បង្ហើបថាចង់ចូលដឹកនាំវិញនៅរដូវកាលក្រោយ

    លោក Jose Mourinho បាន​បង្ហើប​​ថា លោក​ចង់​ត្រលប់​មក​ដឹក​នាំ​ការ​ប្រកួត​វិញ​ពេល​ចាប់​ផ្ដើម​រដូវ​កាល​ក្រោយ ។


    បន្ទាប់ពីត្រូវបណ្ដេញ​ចេញ​ពី​ Manchester United កាល​ពី​ខែ​ធ្នូ បុរសជនជាតិ​ព័រទុយហ្គាល់មិនទាន់ដឹកនាំក្លិបណាមួយទេ ដោយ​បាន​ចំណាយ​ពេល​​ធ្វើ​ជា​អ្នក​វិភាគ​បាល់ទាត់ ដើម្បី​បំពេញ​ចន្លោះ​ដែរ​ទំនេរ។

    លោក Mourinho ត្រូវបានស្រង់សម្តីបែបនេះ "ខ្ញុំ​មិន​បាន​ឈឺ​ចាប់​អ្វី​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ដឹក​នាំ។ ខ្ញុំ​មាន​ពេល​​ដើម្បី​គិត​អំពី​រឿង​ផ្សេង​ទៀត។ ប៉ុន្តែ​និយាយ​ស្មោះត្រង់ ខ្ញុំ​នឹង​ត្រលប់​មក​ដឹក​នាំ​វិញ​នៅ​រដូវ​កាល​ក្រោយ"។

    លោកបាន​បន្ថែម​ថា៖ "ខ្ញុំ​បាន​សម្រេច​ចិត្ត​មិន​ដឹក​នាំ​រហូត​ចូល​ដល់​រដូវ​កាល​ថ្មី ហើយ​​ខ្ញុំ​នឹង​ត្រលប់​ទៅ​​ដឹក​នាំ​ក្លឹប​មួយ និង​ការ​ប្រកួតប្រជែង​ដែល​លើក​ទឹក​ចិត្ត​ខ្ញុំ"។


    លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ថ្ងៃ​ណា​មួយ​នឹង​ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ប៉ុន្តែ​មិនមែន​ពេល​នេះ​ទេ៕


អត្ថបទដោយ៖ កុមារទេព