Everton ចូលរួមប្រជែងផ្ទេរខ្សែប្រយុទ្ធ Callum Wilson ក្នុងតម្លៃ៤០លានផោន

    Everton បាន​ចូល​រួម​ដេញថ្លៃ​យកខ្សែ​ប្រយុទ្ធ Callum Wilson របស់​ក្លឹប Bournemouth ដែលមានតម្លៃ៤០លានផោន។


    លោក Marco Silva មាន​បំណង​បន្ថែម​ខ្សែប្រយុទ្ធ​នៅ​រដូវក្តៅ​នេះ ហើយ​ចាប់អារម្មណ៍ Wilson ។ កីឡាករ​វ័យ​២៧​ឆ្នាំ​ ​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​រួម​ជាមួយក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កាលពីឆ្នាំមុន ប៉ុន្តែ​ត្រូវ​បាន​ដាក់​ជា​កីឡាករ​បម្រុង​ អំឡុង​ពេល​​អង់គ្លេស​ឈ្នះ​ម៉ុងតេណេហ្គ្រោ​ ៥-១។

    ខណ:ដែល Wilson កំពុងឡើងជើងខ្លាំងនោះ ក៏បានទាក់ទាញចំណាប់អារម្មណ៍​របស់ Everton ដែល​នឹងត្រូវ​ប្រជែង​ជាមួយ​ Leicester និង​ West Ham ដើម្បី​ទិញយករូបគេ។

    Callum Wilson រកបាន​១៣​គ្រាប់នៅរដូវកាល​នេះ បើ​ទោះបីជា​ខកខាន​មិនបាន​ប្រកួត​រយៈ​ពេល​២ខែ​ ដោយ​សារវះកាត់ក្បាលជង្គង់ក៏ដោយ។


    ក្លឹប Everton ត្រូវ​ការ​កម្លាំង​ប្រយុទ្ធបន្ថែម ស្របពេល​កីឡាករ CenkTosunនិង​ Dominic Calvert Lewin លេង​មិន​សូវ​ស៊ីសង្វាក់គ្នា​៕


អត្ថបទដោយ៖ កុមារទេព