អ្នកប្រដាល់គុនចម្រុះ Conor McGregor ប្រកាសចូលនិវត្តន៍ពីអាជីព

    កីឡាករអៀរឡង់ Conor McGregor បាន​ប្រកាសចូល​និវត្តន៍​ពី​កីឡាគុនចម្រុះ MMA បន្ទាប់ពី​មាន​រឿង​ចម្រូងចម្រាសជា​ច្រើននៅ​មួយ​រយៈ​ចុងក្រោយនេះ។


    បុរសវ័យ៣០ឆ្នាំ ត្រូវបានតុលាការកីឡារដ្ឋ Nevada ព្យួរ​ការ​ប្រកួត​​រយៈពេល​៦​ខែ និង​ពិន័យ​ជា​ប្រាក់​៥​ម៉ឺន​ដុល្លារ ក្រោយ​​គេ​​និង​បក្សពួក​បាន​បង្ក​ជំលោះ​ក្នុង​ការ​ប្រកួត UFC229 ជាមួយកីឡាកររុស្ស៊ី Abubakar Nurmagomedov កាល​ពី​ខែ​តុលា​ឆ្នាំ២០១៨។ ក្រៅពីនេះ រូបគេត្រូវ​បាន​ចាប់​ខ្លួន​នៅ​រដ្ឋ Florida កាល​ពី​សប្ដាហ៍មុន ព្រោះ​បាន​បោក​ទូរសព្ទ​របស់​អ្នក​គាំទ្រ។

    McGregorអោយដឹងនៅ​លើបណ្តាញសង្គម​ Twitter របស់ខ្លួន​ថា “ខ្ញុំ​បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​​ពី​កីឡាករ​គុន​ចម្រុះ​ហើយ​ន។ ខ្ញុំ​សូម​ជូនពរ​ក្រុម​ការងារ​​ទាំង​អស់​​ឲ្យសំណាងល្អ​បន្ត​ដំណើរ​ទៅ​ឆ្ពោះ​ទៅ​មុខ​” ។


    នេះជាលើកទី២ដែល Conor McGregor បានប្រកាសចូលនិវត្តន៍ ខណៈកាលពីខែមេសាឆ្នាំ២០១៦ គេក៏ប្រកាសចូលនិវត្តន៍ម្តងដែរ ក្រោយចាញ់កីឡាករ អាមេរិក Nate Diaz។  យ៉ាងណាក្តី នៅឆ្នាំដដែលនោះ គេបានវិលចូលសង្វៀនវិញនិងវាយសកសឹកដៃគូបានសម្រេចវិញផងដែរ៕


អត្ថបទដោយ៖ កុមារទេព