Everton កំពុងពិចារណាផ្ទេរខ្សែការពារ Kieran Trippier របស់ Tottenham Hotspurs

    Everton បានបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារ Kieran Trippier របស់ Tottenham Hotspurs ខណៈក្លិបមាន់ខ្នាយមាស ចង់លក់រូបគេចេញនៅរដូវក្តៅ​នេះ​ ក្នុងតម្លៃប្រមាណ២០លានផោន។


    កន្លងមក Everton ត្រូវ​បាន​គេភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ​ Trippier ហើយ​ប្រសិន​បើ​សម្រេចកិច្ច​ព្រមព្រៀង​មែន កីឡាកររូបនេះនឹង​ត្រូវ​​ប្រជែង​ជាមួយកីឡាករ​​ Seamus Coleman

    Trippier បានបង្ហាញខ្លួន​ញឹកញាប់សម្រាប់ Spurs នៅ​រដូវកាល​នេះ ប៉ុន្តែ​មាន​ការ​លំបាក​ក្នុងការ​ស្វែងរក​ទម្រង់លេង​ដ៏ល្អ ដែលខ្លួន​ធ្លាប់បង្ហាញនៅ World Cup ២០១៨។


    កីឡាករ​វ័យ​២៨​ឆ្នាំ​ ​ត្រូវ​ប្រជែង​ជាថ្មីដើម្បី​ស្វែង​រកកៅអីក្នុងក្រុមជម្រើស​ជាតិ​អង់គ្លេស​ បន្ទាប់ពីត្រូវ​ដាក់ឲ្យ​លេងជាកីឡាករ​បម្រុង​ អំឡុង​ពេល​ក្រុម​អង់គ្លេស​ឈ្នះ​៥-០លើក្រុមសាធារណៈរដ្ឋ​ឆែកកាលពីពេលកន្លងទៅ៕


អត្ថបទដោយ៖ កុមារទេព