ឡុង បេនលឿន មានឱកាសប្រកួតមិត្តភាពអន្តរជាតិជាលើកដំបូងក្នុងអាជីពប្រដាល់ (វីដេអូ)

    ក្រោយមានសមត្ថភាពគួរអោយចាប់អារម្មណ៍ក្នុងការប្រកួតមិត្តភាពគុនខ្មែរប៉ះគុនខ្មែរនាពេលកន្លងមក ពេលនេះអ្នកប្រដាល់នៃក្លិបសាលវ័ន្តកីឡា ឡុង បេនលឿន មានឱកាសប្រកួតមិត្តភាពអន្តរជាតិ ជាលើកដំបូងក្នុងអាជីពប្រដាល់នាថ្ងៃសៅរ៍ ទី ១៦ ខែ មិនា នេះក្នុងកម្មវិធីអ្នកតស៊ូគោជល់គុនខ្មែរ

    កូនសិស្សរបស់លោក ឡុង សាលវ័ន្ត បានបង្ហាញអារម្មណ៍សប្បាយរីករាយសម្រាប់ឱកាសប្រកួត អន្តរជាតិជាលើកដំបូងនេះ ដោយត្រៀមហ្វឹកហាត់យ៉ាងខ្លាំងដើម្បីទប់ទល់ជាមួយអ្នកប្រដាល់បរទេស


    ឡុង បេនលឿន បន្ថែមថាបានត្រៀមក្បាច់ពិសេសៗដើម្បីបញ្ចេញពេលប៉ះកីឡាករថៃរូបនេះ ដោយជឿជាក់ថានឹងអាចទទួលបានលទ្ធផលល្អក្នុងការប្រកួតអន្តរជាតិលើកដំបូងនេះ

    សម្រាប់ដៃគូដែលអ្នកប្រដាល់គុនខ្មែរត្រូវជួបជាជើងខ្លាំងរបស់ប្រទេសថៃដែលមានឈ្មោះថា ឌែនភិឈិត សាក់បុរីរ៉ាំ ដោយត្រូវប្រកួតលើកប្រភេទទម្ងន់ ៦៣. គីឡូក្រាម នឹងចាប់ផ្តើមផ្សាយ ផ្ទាល់ម៉ោង ល្ងាចតាមទូរទស្សន៍ ស៊ី អ៊ិន ស៊ី

    ស្តាប់សម្តីរបស់ ឡុង បេនលឿន  ខាងក្រោមនេះ៖




អត្ថបទដោយ៖ កុមារទេព