Arsenal វាយបកទម្លាក់ Rennes បន្តឡើងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League (មានវីដេអូ)

    ក្រុមកាំភ្លើងធំ Arsenal បានវាយបកទម្លាក់ក្រុមភ្ញៀវមកពីបារាំង Rennes ដោយលទ្ធផល ៣-០ នៅជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League កាលពីយប់មិញ។


    កាលពីជើងទី១ នាទីលាន Roazhon Park, ក្រុមកាំភ្លើងធំ បានរងបរាជ័យដោយលទ្ធផល ៣-១ លុះការប្រកួតជើងទី២ លើទឹកដី Emirates ក្រុមអ្នកចាត់ការ Unai Emery ពិតជាបង្ហាញការលេងយ៉ាងល្អ។

    ជាក់ស្តែង លេងបានតែ៥នាទី កីឡាករ Aubameyang បានស៊ុតគ្រាប់បើកឆាក អោយក្រុមម្ចាស់ផ្ទះ មុនពេលគ្រាប់ទី២ កើតឡើងដោយ Ainsley Maitland-Niles នៅ១០នាទីបន្ទាប់។

    មកដល់វគ្គទី២នាទី៧២ Aubameyang ដដែលក៏បន្ថែម១គ្រាប់ទៀត ដើម្បីធានាជ័យជំនះដល់ Arsenal តែម្តង។


    បូកសរុបលទ្ធផលទាំងពីរជើងគឺ ArsenalRennes ៣ ដូចនេះក្រុមកាំភ្លើងធំ ត្រូវបន្តឡើងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League ខណៈការចាប់ឆ្នោតផ្គូផ្គង នឹងធ្វើឡើងនៅថ្ងៃនេះផងដែរ៕

សូមទស្សនារូបភាពនៃការប្រកួត៖



អត្ថបទដោយ៖ កុមារទេព