លោក ឆោម ឆារី ៖ ខ្ញុំហូបបាន គ្រាន់តែអត់អីហូប ពីព្រោះគ្មានបច្ច័យ (វីដេអូ)

   ប្រដាល់សកលកម្ពុជា ហាក់មិនសូវមានឈ្មោះបោះសម្លេងសោះ នាពេលបច្ចុប្បន្ន ដោយសារកត្តាអវិជ្ជមានផ្សេងៗជាច្រើន ខុសពីអតីតកាល ដែលធ្លាប់តែបង្ហាញសាច់ដុំខ្លាំងក្លា និង យ៉ាងល្បីរន្ទឺ នៅតំបន់អាស៊ីអាគ្នេយ៍។


    ភាពល្បីល្បាញរបស់ប្រដាល់សកលកម្ពុជានាពេលនោះ ដោយសារតែកីឡាករជាច្រើនតែងតែនាំយកមេដាយស៊ីហ្គេម ស្ទើររាល់ព្រឹត្តិការណ៍ មកកាន់ទឹកដីកម្ពុជា។

    ឆ្នាំ ២០០៩ គេចាត់ទុកជាឆ្នាំមាសរបស់កីឡាប្រដាល់សកលកម្ពុជា ដែលអាចដណ្តើមបានមេដាយរហូតទៅដល់ ៥គ្រឿង ពោលគឺ ប្រាក់១ និងសំរឹទ្ធ៤ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ២៥ នៅប្រទសឡាវ ក្រោមការដឹកនាំនិងបង្វឹកផ្ទាល់ដោយអតីតគ្រូបង្វឹកល្បីឈ្មោះ លោក ឆោម ឆារី។


    បច្ចុប្បន្ននេះ អតីតគ្រូបង្វឹកខាងលើកំពុងជួបបញ្ហាជីវភាពធ្ងន់ធ្ងរជាមួយនិងជម្ងឺប្រចាំកាយថែមទៀត។ ក្រោមដំបូលផ្ទះយ៉ាងតូចប្រក់ដោយស័ង្កសី នៅខេត្តសៀមរាប បុរសវ័យ៦៩ឆ្នាំ បានរៀបរាប់ពីបញ្ហាជីវិត ដែលខ្លួនជួបការលំបាកយ៉ាងសោកសង្រែកថា៖ "ឥលូវ ខ្ញុំហូបបាន គ្រាន់តែអត់អីហូប ពីព្រោះគ្មានបច្ច័យ នោះទេ។"


    គួររំឭកថា លោក ឆោម ឆារី ជាអតីតកីឡាករឆ្នើមជម្រើសជាតិក្នុងអំឡុងឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៨៥ ហើយលោកបានក្លាយជាគ្រូប្រដាល់សកលជម្រើសជាតិនៅឆ្នាំ ១៩៨៦ ដល់ឆ្នាំ ២០១០ មុនលោកលាចាកពីពិភពប្រដាល់៕





ស្តាប់ប្រសាសន៍របស់លោកគ្រូ ឆោម ឆារី ខាងក្រោមនេះ៖


អត្ថបទដោយ៖ កុមារទេព