លោក Jose Mourinho អាចចូលដឹកនាំ Real Madrid វិញនៅក្នុងពេលឆាប់ៗនេះ

    អ្នកចាត់ការ Jose Mourinho  អាចត្រលប់ទៅដឹកនាំ Real Madrid វិញក្នុងពេលឆាប់ៗ នេះបើយោងតាមសេចក្ដីរាយការណ៍នៅប្រទេសអេស្ប៉ាញ។


    ការលេចឮនៃការតែងតាំងនេះ បន្ទាប់ពីលោក Santiago Solari អាចនឹងត្រូវដកចេញ ក្រោយធ្លាក់ពី ពានរង្វាន់ UEFA Champions League  កាលពីសប្ដាហ៍កន្លងទៅ។

    យោងតាម Telemadrid លោក Solari ទំនងចាកចេញហើយ ហើយលោក Mourinho ដែលមានវ័យ៥៦ ឆ្នាំ នឹងត្រលប់ទៅដឹកនាំវិញបន្ទាប់ពី Man United  បានបញ្ចប់តំណែងកាលពីខែធ្នូ។


    គួររំលឹកថា ក្រុមយក្សអេស្ប៉ាញបានធ្លាក់ពីពានរង្វាន់ Copa del Rey និង Champions League ក្នុងរយៈពេល១សប្តាហ៍ដែលជាហេតុធ្វើឲ្យប្រធានក្លឹប Florentino Perez កំពុងធ្វើការសម្រេចចិត្តក្នុងការស្រោចស្រង់ក្លឹបមកវិញ៕


អត្ថបទដោយ៖ កុមារទេព