គ្រូ Man City ច្រានចោលព័ត៌មានដែលថា នឹងទៅដឹកនាំ Juventus

    លោក Pep Guardiola គ្រូបង្វឹក Manchester City បានច្រានចោលព័ត៌មានដែលថា លោកយល់ព្រម ទៅដឹកនាំ ក្លិបលីគកំពូលអ៊ីតាលី Juventus


    ជាក់ស្តែង ប៉ុន្មានថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយថា បុរសវ័យ៤៨ឆ្នាំបានយល់ព្រមចុះកុងត្រា៤ឆ្នាំ ដឹកនាំ Juventus ជំនួសលោក Massimiliano Allegri ដែលទំនងមិនអាចជួយក្រុមឈ្នះពាន Champions League សាជាថ្មី។

    លោក Pep Guardiola ថ្លែងបែបនេះ ខ្ញុំមិនយល់ថា ហេតុអ្វីសារព័ត៌មានចុះផ្សាយថាខ្ញុំនឹងទៅអ៊ីតាលី។ ខ្ញុំនៅសល់២ឆ្នាំទៀតក្នុងកុងត្រានៅ Man City ហើយខ្ញុំនឹងមិនទៅណាទេ ទាល់តែក្លិបបណ្ដេញខ្ញុំ។ ខ្ញុំសង្ឃឹមថានឹងនៅទីនេះ២ឆ្នាំទៀតហើយប្រហែលតកុងត្រាបន្ថែមប៉ុន្មានឆ្នាំទៀត


    Juventus បានចាញ់ Atletico Madrid -០ នៅ UEFA Champions League ជើងទី១វគ្គ១៦ក្រុម ខណៈជើងទី២នឹងធ្វើឡើងនៅថ្ងៃអង្គារនេះ។ រីឯ Man City កំពុងត្រូវ UEFA ស៊ើបអង្កេតជុំវិញការចោទថាបានបំពានច្បាប់កំហិតការចាយវាយ ដែលប្រឈមនឹងទណ្ឌកម្មមិនឱ្យលេងពានទ្វីបអឺរ៉ុប។

    ទោះបែបនេះក្ដី លោក Pep នៅតែអះអាងយ៉ាងមុតមាំថា ពាក្យចចាមអារ៉ាមដែលថាលោកគ្រោងចេញពី Man City ទៅ Juventus នោះ មិនអាចក្លាយជាការពិតឡើយ៕


អត្ថបទដោយ៖ កុមារទេព