លោក Claudio Ranieri ក្លាយជាអ្នកចាត់ការថ្មី Roma ក្រោយបណ្ដេញលោក Di Francesco

    លោក Claudio Ranieri ទទួលបានការងារថ្មីនៅក្លិប Roma ដែលជាក្លិបចាស់របស់លោក៨ថ្ងៃក្រោយត្រូវបាន Fulham បណ្ដេញចេញ ពីតំណែង។


    Roma បានតែងតាំងលោក Ranieri ជាអ្នកចាត់ការដល់ចប់រដូវកាល២០១៨-១៩នេះ ដើម្បីជំនួសលោក Eusebio Di Francesco ដែលរងការបណ្ដេញចេញក្រោយក្រុមប្រកួតចាញ់ Porto ក្នុងវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League


    សូមរំឭកថា លោក Ranieri ធ្លាប់ដឹកនាំ Roma ម្ដងរួចហើយពីឆ្នាំ២០០៩ដល់២០១១។ ការត្រលប់មកដឹកនាំ Roma លើកនេះមានន័យថាជាលើកទី៨ហើយដែលបុរសជនជាតិអ៊ីតាលីវ័យ៦៧ឆ្នាំធ្វើការនៅ Serie A បន្ទាប់ពីលោកធ្លាប់ដឹកនាំ Cagliari, Napoli, Fiorentina, Parma, Juventus និង Inter Milan


អត្ថបទដោយ៖ កុមារទេព