David Beckham ទទួលបានរូបសំណាក ពីអតីតក្លិបខ្លួន LA Galaxy

    ក្លិបបាល់ទាត់អាមេរិក LA Galaxy បានផ្តល់កិត្តិយសដ៏ពិសេសមួយដល់ David Beckham ដោយពួកគេបានសាងសង់រូបសំណាកតំណាង អោយអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ។


    រូបសំណាកខាងលើ ត្រូវបានដាក់បង្ហាញនៅមុខកីឡដ្ឋានរបស់ក្លិបតែម្តង ដើម្បីជាការតបស្នងដល់ការខិតខំរបស់ Beckham ដែលបានជួយក្លិបកាលពីពេលកន្លងទៅ។ រូបសំណាកនេះ ក៏ជារូបដំបូងដែលសាងសង់សម្រាប់តំណាងកីឡាករនៅក្នុងលីគបាល់ទាត់របស់អាមេរិក។

    នាឱកាសនោះ អតីតខ្សែបម្រើវ័យ៤៣ឆ្នាំ បាននិយាយទាំងរំភើបថា “វាជាមោទភាពធំបំផុតរបស់លោក លោករីករាយណាស់ ទីបំផុតសុបិន្តរបស់លោកបានក្លាយជាការពិតហើយ។”


    David Beckham បានលេងអោយ LA Galaxy ពីឆ្នាំ ២០០៧ ដល់ ២០១២ ដោយបង្ហាញខ្លួនបាន៩៨ដង និងជួយក្លិបឈ្នះជើងឯកពានរង្វាន់ Major League Soccer ២ដង និង ពានរង្វាន់ Supporters' Shield ២ដងផងដែរ៕


អត្ថបទដោយ៖ កុមារទេព