Marouane Fellaini ថាចេញពី Man UTD ដោយសារចង់បានបទពិសោធន៍ថ្មីក្នុងអាជីព

    ខ្សែបម្រើ Marouane Fellaini ទើបតែបញ្ចប់ការផ្ទេរពី Manchester United ទៅ​កាន់ក្លឹប​ Shandong Luneng នៅ​លីគ​កំពូល​ចិនក្នុង​តម្លៃ​១៤​លាន​ដុល្លារ។


    កីឡាករជម្រើសជាតិបែលហ្ស៊ិកបានបង្ហើបពីមូលហេតុនៃការចាកចេញពីទឹកដី​ Old Trafford ថា ខ្ញុំ​គិត​ថា​វា​ដល់​ពេល​ហើយ​ ខ្ញុំ​នៅ​​អង់គ្លេស​រយៈពេល១០​ឆ្នាំ​​។ ខ្ញុំ​មាន​រដូវ​កាល​ល្អ​ៗ​ជា​ច្រើន​ ហើយ​ពេល​នេះ​ខ្ញុំ​ត្រូវ​ការ​ការ​ប្រកួត​ប្រជែង​ថ្មី​ និង​ការ​ផ្សងព្រេង​ថ្មី​មួយទៀតក្នុងអាជីពរបស់ខ្ញុំ។


    ការចាកចេញរបស់អតីតកូនក្រុមលោក David Moyse ពី Man UTD គឺក្រោយពេលដែលលោក Jose Mourinho ត្រូវបានបញ្ចប់ពីតំណែងជាអ្នកចាត់ការរបស់ក្រុមរហស្សនាមបិសាចក្រហម ខណៈក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន Ole Gunnar Solskjaer រូបគេមិនសូវបានបង្ហាញខ្លួននៅលើទីលានឡើយ៕


អត្ថបទដោយ៖ កុមារទេព