អតីតខ្សែបម្រើ Paul Scholes ក្លាយជាអ្នកចាត់ការ Oldham Athletic នៅលីគលំដាប់ទី៤នៅអង់គ្លេស

 អតីតខ្សែបម្រើ Paul Scholes ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់ការ​ក្លឹប​ Oldham Athletic ដែល​ជា​ក្លឹប​ក្នុង​លីគ​លំដាប់​ទី៤ របស់​ប្រទេស​អង់គ្លេស​ ខណៈអតីតគ្រូបង្វឹក Mick Priest ត្រូវបានតែងតាំងជាជំនួយការរបស់ Paul Scholes ផងដែរ។


    វីរបុរសរបស់ក្រុមបិសាចក្រហម Manchester United ខាងលើបានចុះកុងត្រាដឹកនាំរយៈពេល១កន្លះឆ្នាំជាមួយ Oldham ក្រោយពេលបានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Salford City ជា​ក្លឹប​នៅលីគលំដាប់​៥ដែលមានភាគហ៊ុនរបស់ខ្លួន១០ភាគរយ។


    គួរឲ្យដឹងថា Scholes ដែលបានលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស៦៦លើកបានចំណាយអាជីពបាល់ទាត់របស់ខ្លួនជាមួយ Manchester United ដោយចូលលេងបាន៧១៨លើកហើយស៊ុតបញ្ចូលទីបាន១៥៥គ្រាប់ផងដែរ៕


អត្ថបទដោយ៖ កុមារទេព