Edinson Cavani រងរបួសត្រគាក បង្កើនការព្រួយបារម្ភ ដល់ Paris St Germain ពេលប៉ះ Man UTD

    ខ្សែ​ប្រយុទ្ធ Edinson Cavani អាចនឹងខកខានការប្រកួត ដែល PSG ត្រូវប៉ះ Man UTD នៅពានរង្វាន់ UEFA Champions League ជើងទី១ វគ្គ១៦ក្រុម ដោយសាររបួសសាច់ដុំត្រគាក។


    កីឡាករវ័យ៣១ឆ្នាំ បាន​រង​របួស​ត្រូវ​ប្ដូរ​ចេញ ក្រោយស៊ុតបាល់ពិន័យ១១ម៉ែត្រ អោយ PSG ​ ​ឈ្នះ​ ​ Bordeaux ​១-០ ​នៅ​លីគ​កំពូល​បារាំង កាលពីសប្តាហ៍ទៅ។

    របួស​របស់គេ ​កំពុង​ធ្វើ​ឱ្យ PSG ​ព្រួយបារម្ភ​ជា​ខ្លាំង ត្បិត​​ពួកគេ​កំពុងខ្វះខាតខ្សែប្រយុទ្ធជួរមុខ។ ជាក់ស្តែង ក្រុម​លោក Thomas Tuchel ​បាន​បាត់​បង់​ខ្សែ​ប្រយុទ្ធ Neymar ដោយសាររបួស​ដូចគ្នា ​ហើយ ​ប្រសិន​បើ​អវត្តមាន Cavani ​ទៀត ​នោះ​ក្រុម PSG ​អាច​នឹង​ជួប​ផល​វិបាក​ច្រើន ព្រោះ​លេង​នៅ​ទឹក​ដី Old Trafford ​ផង។


    យ៉ាងណាក្តី ពួកគេនៅរក្សាក្តីសង្ឃឹម ដោយរង់ចាំលទ្ធផលវិវឌ្ឈន៍របួសរបស់ Edinson Cavani ក្រោយការត្រួតពិនិត្យយ៉ាងដិតដល់សិន៕


អត្ថបទដោយ៖ កុមារទេព