ពុទ្ធ ឆាយរិទ្ធី ប្តេជ្ញាឈ្នះប្រាក់លានពេលប៉ះ ណាំខៈបួន ក្នុងជំនួបលើកទីពីរ (មានវីដេអូ)

    ជំនួបលើកទីពីរជាមួយអ្នកប្រដាល់ថៃ ណាំខៈបួន ក្នុងការដណ្តើមប្រាក់លានខារ៉ាប៉ាវ កីឡាករ ពុទ្ធ ឆាយរិទ្ធី តាំងចិត្តធ្វើឲ្យបានល្អដើម្បីយកប្រាក់លានពីខារ៉ាប៉ាវ និង យកជ័យជម្នះរបស់ខ្លួនមកវិញ បន្ទាប់ពីលើកទីមួយចាញ់ពិន្ទុកីឡាករមកពីខេត្តបុរីរ៉ាំរូបនេះ ។ 

    បទពិសោធមិនអាចនូវដដែលបាននោះទេ លើកនេះការត្រៀមខ្លួនហ្វឹកហាត់បានគ្រប់គ្រាន់ទាំងអស់ ដោយសង្ឃឹមយ៉ាងមុតម៉ាំថាជ័យជម្នះត្រូវតែជារបស់គេ នេះជាការបញ្ជាក់របស់កូនសិស្សលោក ណន រិទ្ធ មុនការប្រកួតឈានចូលមកដល់ ។


    គួររំលឹកថា ការប្រកួតលើកទីមួយរបស់អ្នកទាំងពីរកាលពីថ្ងៃទី ២៤ ខែ​មិថុនា ឆ្នាំ ២០១៨ អ្នកប្រដាល់ថៃជាអ្នកទទួលបានជ័យជម្នះដោយពិន្ទុ ក្រោយតស៊ូជាមួយគ្នាពេញប្រាំទឹក ដោយឡែកសប្ដាហ៍នេះ ជំនួបអ្នកទាំងពីរ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី ២៦ ខែ មករា ឆ្នាំ ២០១៩ នេះក្នុងកម្មវិធីដណ្តើមប្រាក់លានខារ៉ាប៉ាវ ចាប់ពីម៉ោង ២ រសៀលនាសង្វៀន ស៊ី អិន ស៊ី ឬស្សីកែវ  និងផ្សាយផ្ទាល់៣ប៉ុស្តិ៍ព្រមគ្នា (CTN, MYTV, CNC) ៕



អត្ថបទដោយ៖ ម៉ៃ សុជាតិ