សួន ចាន់នី ថាទទូចចង់ប៉ះ ម៉ៃសុទ្ធ ដើម្បីស្ទង់សមត្ថភាពខ្លួនឯង (មានសម្ភាសន៍)

    សួន ចាន់នី អ្នកប្រដាល់គុនខ្មែរបានបង្ហើបថា ការដែលរូបគេបានទទួចសុំប៉ះអ្នកប្រដាល់ថៃ ម៉ៃសុទ្ធ ប៉េឡេបុរីរ៉ាំ ជាលើកទី២ គឺដើម្បីចង់ដឹងសមត្ថភាពរបស់ខ្លួនឯងថាឈានដល់កម្រិតណាហើយ ពីព្រោះ អ្នកប្រដាល់ថៃម្នាក់នេះជាជើងខ្លាំងដែលធ្លាប់ឈ្នះកីឡាករខ្មែរច្រើននាក់ រួមទាំងរូបគេផងដែរ ។ 


    កូនប្រុសរបស់លោក សួន ប៊ុនសូត្រ បញ្ជាក់ថាចង់ប៉ះកីឡាករថៃ ម៉ៃសុទ្ធ មិនមែនចង់ សងសឹកអ្វីនោះទេ ព្រោះជារឿងកីឡា ប៉ុន្តែចង់ដឹងសមត្ថភាពខ្លួនឯងនៅខ្វះខាតចំណុចណាខ្លះ ពេលប៉ះអ្នកខ្លាំង ពីព្រោះមួយរយៈនេះប៉ះដៃគូល្មមៗដូចនេះភាគច្រើនទទួលបានជ័យជម្នះ ។

    

    គួររំលឹកថា សួន ចាន់នី ធ្លាប់ចាញ់ពិន្ទុអ្នកប្រដាល់ខេត្ត ផាត់ថាលុង ម្តងរួចហើយកាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៨ ខណៈអ្នកប្រដាល់គុនខ្មែរ សួន ចាន់នី បានសុំប៉ះគ្នាម្តងទៀតបានសម្រេច នៅថ្ងៃសៅរ៍ ទី ២៦ ខែ មករា ឆ្នាំ ២០១៩ នេះក្នុងកម្មវិធីកំពូលអ្នកប្រដាល់ជើងឯកគោលជល់នា សង្វៀន ស៊ី អ៊ិន ស៊ី ចាប់ពីម៉ោង ៦ ល្ងាចតទៅ ៕


អត្ថបទដោយ៖ ម៉ៃ សុជាតិ