កម្មវិធីប្រដាល់ជើងឯកគុនខ្មែរហ្សូរ៉ាស់បើកសករាជថ្មី ជាការប្រកួតដណ្តើមខ្សែក្រវាត់

    កាលពីព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមករា ព្រឹកមិញនេះ កម្មវិធីប្រដាល់ជើងឯកគុនខ្មែរហ្សូរ៉ាស់ បានបើកសន្និសិទ្ធសារព័ត៌មាន ស្តីអំពីការបើកសករាជថ្មីនៃកម្មវិធីរបស់ខ្លួន នោះគឺការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯកគុនខ្មែរហ្សូរ៉ាស់ លើប្រភេទទម្ងន់ ៦៣. .ក្រ ដែលមានកីឡាករចំនួន៨រូប បានចូលខ្លួនមកប្រកួតប្រជែង។


    កីឡាករទាំង៨រូបនោះ មានបេក្ខភាពកម្ពុជាចំនួន៤រូប ដែលរួមមាន ឡុង សំណាង, ផាន់ គ្រាន់, ឌុម កែវដា និង ពុយ វណ្ណៈ រីឯ បេក្ខភាព៤រូបទៀត ជាកីឡាករមកពីស្រុកថៃ ដែលមាន ចេកនួន ឌែងយីម, ភិតសាយហ្វា វិឈិតប៉ែតទិវ, ភិតសាយឈុន ផនស្នេហ៍ និង ភិតដាំ គាតបានឌិតយីម។


    ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី០៦ ខែមករា នេះហើយ ដោយមានផ្សាយផ្ទាល់លើស្ថានីយ៍ទូរទស្សន៍ CTN ចាប់ពីម៉ោង ៨ព្រឹកតទៅ។ ចំពោះតំណែងម្ចាស់ជើងឯកនៃកម្មវិធីនឹងរកឃើញនៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ ពោលគឺការប្រកួតចាយពេលចំនួន ១៣សប្តាហ៍៕






អត្ថបទដោយ៖ កុមារទេព