ឯកឧត្ដម តែម ម៉ឺន សន្យាដោះស្រាយបញ្ហាអវិជ្ជមានក្នុងកីឡាជាតិលើកទី២ (មានសម្ភាសន៍)

    ទន្ទឹមនឹងកើតមានឡើងនូវភាពមិនប្រក្រតីមួយចំនួន ក្នុងការកាត់សចក្តីដល់កីឡាករ ប្រដាល់គុនខ្មែរ នាថ្ងៃប្រកួតចុងក្រោយ មុនបិទកីឡាជាតិជាផ្លូវការ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធបានបញ្ចាក់ថា នឹង ពិនិត្យដោះស្រាយរាល់បញ្ហាទាំងអស់ ព្រមទាំងលើកទឹកចិត្តដល់កីឡាករ អាចប្តឹងតវ៉ាបាន។ 

    ឯកឧត្តម​ តែម ម៉ឺន បានឲ្យដឹងថា លោកនឹង ពិនិត្យឡើងវិញរាល់បញ្ហាអវិជ្ជមានទាំងអស់ ទាក់ទងនឹងការប្រកួត ការកាត់សេចក្តី ដោយមិនប្រងើយកន្តើយ ចំពោះរឿងទាំងនេះនោះឡើយ។


    រំលឹកដែរថា ការប្រកួតរវាងអ្នកប្រដាល់គុនខ្មែរ សុខ រឹទ្ធ មកពីខេត្តបន្ទាយមានជ័យ ប្រកួតជាមួយហឹមសេរី ដណ្តើមមេដាយមាស ត្រូវបានមហាជនរិះគន់គ្រប់គ្នាថា អាជ្ញាកណ្តាល ចៅក្រម មានការកាត់សេចក្តី លំអៀង នឹងមិនមានភាពយុត្តធម៍ ដោយប្រគល់ជ័យជំនៈទៅកូនសិស្សរបស់ខ្លួនទៅវិញ។ ការប្រកួតប្រដាល់គុខ្មែរ នេះគឺមាន ការចូលរួមពី ១៤ក្រសួង រាធានី ខេត្ត ដែលមានកីឡាករ ប្រកួតលើ៨ប្រភេទទម្ងន់ចំនួន៩១នាក់ ៕

ស្ដាប់បទសម្ភាសន៍ ឯ.តែម ម៉ឺន៖ 



អត្ថបទដោយ៖ A Lex A Lex

Loading...