ពុទ្ធ ឆាយរិទ្ធី ថាដឹងក្បាច់ នឹងត្រាក់កានច្បាស់ (មានសម្ភាសន៍)


    អ្នកប្រដាល់គុនខ្មែរ ពុទ្ធ ឆាយរិទ្ធី នឹងត្រូវធ្វើធ្ងន់ពេលប៉ះដៃគូចាស់អ្នកប្រដាល់ថៃ នឹងត្រាក់កាន នៅល្ងាចថ្ងៃសុក្រនេះ ស្របពេលដែលកូនសិស្សរបស់លោក ណន រិទ្ធ រូបនេះចាត់ទុកថាកីឡាករថៃម្នាក់ នេះពិតជាមានរឹងម៉ាំល្អក្រោយធ្លាប់មានបទពិសោធជួបកន្លងមក 


    កីឡាករនៃក្លិបពុទ្ធសេរីវង្ស បញ្ជាក់ថាការប៉ះជាមួយកីឡាករខេត្តសុរិន្ទ៍ម្នាក់នេះមិនស្រួលនោះទេ ដោយសង្កេតឃើញថាក្បាច់ បច្ចេកទេស របស់គេពិតជាល្អ បួករួមទាំងកម្លាំងផងដែរ 


    ពុទ្ធ ឆាយរិទ្ធី និងអ្នកប្រដាល់ថៃ នឹងត្រាក់កាន ជួបគ្នាលើកចុងក្រោយក្នុងពានរង្វាន់ ISI Palm ដែលវគ្គ សន្សំពិន្ទុអ្នកលេងគុនខ្មែរចាញ់ ខណៈវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអ្នកប្រដាល់ថៃចាញ់វិញម្តង ហើយសម្រាប់ការជួបគ្នាលើកនេះគឺធ្វើឡើងវេលាម៉ោង ៥ និង ៣០ ល្ងាចនេះក្នុងកម្មវិធី សមរភូមិអធិរាជអ្នកប្រយុទ្ធគុនខ្មែរអន្តរជាតិគ្រួនសាន្ត នាសង្វៀន ស៊ី អ៊ិន ស៊ី ខណៈមួយគូទៀត ឡុង សុវណ្ណឌឿន ត្រូវអ្នកប្រដាល់ថៃ អារុណដេត ៕

មានសម្ភាសន៍ខាងក្រោម៖

ទស្សនាការប្រកួតរវាង ពុទ្ធ ឆាយរិទ្ធី vs នឹងត្រាក់កាន៖



អត្ថបទដោយ៖ ម៉ៃ សុជាតិ

Loading...