ឡៅ ចន្ទ្រា ចង់បង្ហាញសមត្ថភាពគុនខ្មែរនៅក្រៅប្រទេស (មានវីដេអូ)


    មួយរយៈចុងក្រោយនេះសមត្ថភាពរបស់អ្នកប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា កំពុងធ្វើអោយអ្នកគាំទ្រពេញ ចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានផ្តួលកីឡាករថៃជាបន្តបន្ទាប់ ខណៈប្រកួតចុងក្រោយនាយសង្ហាគុនខ្មែរបាន យកឈ្នះលើកីឡាករថៃ ម៉ាណាវថង នាសង្វៀនស៊ី អ៊ិន ស៊ី ដណ្តើមបានប្រាក់លានខារ៉ាប៉ាវ ។ ជោគជ័យនៅក្នុងស្រុកដូចនេះអ្នកប្រដាល់ខេត្តកំពង់ស្ពឺមានបំណងចង់ចេញទៅប្រកួតក្រៅប្រទេសបើ មានការរៀបចំណាមួយពីសហព័ន្ធ ដើម្បីទទួលបាន បទពិសោធបន្ថែម ក៏ដូចជាផ្សព្វផ្សាយ គុនខ្មែរអោយពិភពលោកបាន ស្គាល់កាន់ តែខ្លាំង ។


    ទោះបីយ៉ាងកូនសិស្សរបស់លោក ហង្ស សឿន បញ្ជាក់ថាការចង់ចេញទៅប្រកួតនៅក្រៅប្រទេស មិន មែនសង្ឃឹមឈ្នះ១០០ភាគរយនោះទេ ប៉ុន្តែបើមានឱកាសមែននឹងបញ្ចេញអោយអស់ពីសមត្ថភាព ។

    គួររំឡឹកថា ម្ចាស់ខ្សែក្រវាត់ម្ចាស់ខ្សែក្រវាត់៣គ្រឿង និងពានមួយគ្រឿនធ្លាប់បានចេញទៅប្រកួតនៅ ក្រៅប្រទេសចំនួនពីរដងប៉ុណ្ណោះក្នុងទឹកដីប្រទេសបារាំងដោយឈ្នះម្តងនិងវាយខុសលក្ខខ័ណ្ឌម្តង ៕ 

ទស្សនាវីដេអូខាងក្រោម៖



អត្ថបទដោយ៖ ម៉ៃ សុជាតិ