សួន ចាន់នី ថាយល់ច្បាស់ពីការប្រកួតលក្ខណៈម៉ារ៉ាតុន

    បេក្ខភាពគុនខ្មែរមាន សួន ចាន់នី បានបញ្ជាក់ថាយល់ដឹងច្បាស់ពីរូបមន្តនៃការប្រកួត លក្ខណៈ ម៉ារ៉ាតុងដណ្តើមប្រាក់លានគោជល់ ខណៈរូបគេនឹងបង្ហាញមុខជាលើកទីបី សម្រាប់ការប្រកួតម៉ារ៉ាតុននៅសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម នៅថ្ងៃសៅរ៍ ទី ០៤ សីហា ឆ្នាំ២០១៨ នេះ ។

    ដោយធ្លាប់ឆ្លងកាត់ការប្រកួតម៉ារ៉ាតុនចំនួនពីរដងនិងបានជោគជ័យទាំងពីរដងបេក្ខភាពគុនខ្មែរ សួន ចាន់នី ដឹងយ៉ាងច្បាស់សម្រាប់ការប្រកួតទាំងជុំទីមួយនិងជុំទីពីរបើសិនបាន ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ។


    ការប្រកួតជុំទីមួយដែលមានបីទឹក សួន ចាន់នី ប៉ះ សែនមឿងណយ ដែលកីឡាករថៃរូបនេះ ធ្លាប់ស្មើពិន្ទុនិងចាញ់កីឡាករ ពុយ វណ្ណៈ ក្នុងការមកប្រកួតនៅ CBS ពីរដងកន្លងមក ។ ចំណែកជើងខ្លាំង ឡៅ ចិត្រា ត្រូវជួបកីឡាករថៃប្លែកមុខ ពិនងិន ដែលមិនធ្លាប់មានវត្តមាន នៅសង្វៀន CBS នោះទេ ។ អ្នកឈ្នះជុំទីមួយនឹងត្រូវប៉ះគ្នាក្នុងថ្ងៃដដែលនោះដើម្បីដណ្តើមប្រាក់៤លានរៀ ដែលការប្រកួតចាប់ផ្តើមពីម៉ោង ៦ ល្ងាចតទៅនៅសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ

សួន ចាន់នី (ឆ្វេង), ស៊ែនមឿងណយ (ស្ដាំ)

ឡៅ ចិត្រា (ឆ្វេង), ពិនងិន(ស្ដាំ)


ទស្សនា និងស្ដាប់ប្រសាសន៍របស់សួន ចាន់នី ខាងក្រោមនេះ៖


អត្ថបទដោយ៖ ម៉ៃ សុជាតិ