គ្រូបង្វឹក Didier Deschamps ថាមិនទៅណាពីជម្រើសបារាំងឡើយ

    គ្រូបង្វឹក Didier Deschamps បានបង្ហើបពីផែនការបន្តដឹកនាំក្រុមជម្រើសជាតិបារាំងតទៅទៀតក្នុងកិច្ចសម្ភាសន៍ ក្រោយចប់បេសកកម្មបាល់ទាត់ពិភពនៅប្រទេសសំបូរទឹកករុស្ស៊ី។

    អ្នកចាត់ការវ័យ៤៩ឆ្នាំបានដឹកនាំក្រុមឈ្នះពានរង្វាន់ World Cup កាលពីថ្ងៃអាទិត្យ ជាពានលើកទីពីរក្នុងប្រវត្តិសាស្ត្របារាំង ក្រោយយកឈ្នះក្រុមជម្រើសជាតិក្រូអាតដោយលទ្ធផល ៤ទល់នឹង២។ បន្ទាប់ពីសាងស្នាដៃដ៏ធំធេងនេះ លោក Deschamps បានឲ្យដឹងថា លោកមិនចាកចេញទៅដឹកនាំនៅទីណាឡើយ ប៉ុន្តែបន្តការងារជាមួយក្រុមមាន់គកតទៀត។ ខ្ញុំនឹងបន្តការងារ ព្រោះនៅសល់កុងត្រាដែលជាកិត្តិយសមួយសម្រាប់ខ្ញុំ។ អ្នកប្រហែលបាត់មុខខ្ញុំមួយរយៈ ប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញ នេះបើតាមការឲ្យដឹងរបស់លោក Deschamps។
    បារាំងបានឈ្នះ World Cup ឆ្នាំ១៩៩៨ ជំនាន់លោក Deschamps ខ្លួនឯងជាកីឡាករ ហើយលោក Deschamps គឺជាមនុស្សទី៣ដែលឈ្នះពាន World Cup ទាំងជាកីឡាករនិងគ្រូបង្វឹក បន្ទាប់ពីលោក Mario Zagallo (ប្រេស៊ីល) និង Franz Beckenbauer (អាល្លឺម៉ង់)។



អត្ថបទដោយ៖ នី ឫទ្ធី