ពុទ្ធ ឆាយរិទ្ធី អាចនឹងជួប ឡៅ ចន្ទ្រាម្តងទៀត

    រន្ទះជើងដងទន្លេមេគង្គ ពុទ្ធ ឆាយរិទ្ធី ធ្លាប់មានក្តីស្រមៃចង់ជួប ឡៅ ចន្ទ្រា ម្តងទៀត បន្ទាប់ពីប្រកួតចាញ់អាសង្ហាគុនខ្មែរដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ISI Palm រដូវកាលទីមួយ កាលពីដើមខែ ឧសភា កន្លងទៅ

ឡៅ ចន្ទ្រា (ខៀវ), ពុទ្ធ ឆាយរិទ្ធី (ក្រហម)

ឡៅ ចន្ទ្រា (ខៀវ), ពុទ្ធ ឆាយរិទ្ធី (ក្រហម)

ឡៅ ចន្ទ្រា (ខៀវ), ពុទ្ធ ឆាយរិទ្ធី (ក្រហម)

    កូនសិស្សរបស់លោក ណន រិទ្ធ ធ្លាប់លើកឡើងថាការចាញ់ ឡៅ ចន្ទ្រា រូបគេមិនអស់ចិត្តនោះទេ ព្រោះមុនប្រកួតវគ្គផ្តាច់ព្រ័ត្របីថ្ងៃជើងរបស់គេមានរបួសក្នុងអំឡុងហ្វឹកហាត់ធ្វើអោយមានអាចទាត់បាន យ៉ាងណាក៏ដោយ ឆាយរិទ្ធី ក៏បានសរសើរ ឡៅ ចន្ទ្រា ដែរថាជាអ្នកប្រដាល់ល្អ គ្រប់ក្បាច់ដែលពិបាកទប់ទល់ជាមួយ ។

ការលើកឡើងរបស់ ពុទ្ធ ឆាយរិទ្ធី កាលពី​ប្រកួតចាញ់ ឡៅ ចន្ទ្រា៖


    អ្វីៗអាចនឹងសម្រេចបំណងរបស់គេបើសិនពួកគេឈ្នះដូចគ្នាក្នុងជុំទីមួយការប្រកួតលក្ខណម៉ារ៉ាតុង ជើងឯងគោជល់នៅថ្ងៃទី ២១ កក្កដា នាសង្វៀន ស៊ី អ៊ី ស៊ី ឬស្សីកែវ ។ ឡៅ ចន្ទ្រា នឹងត្រូវជួបជាមួយ នឹងត្រាក់កាន ខណៈ ពុទ្ធ ឆាយរិទ្ធី ប៉ះ រុងណាផា ដូចនេះបើកីឡាករ គុនខ្មែរទាំងពីរឈ្នះដៃគូរៀងៗ ខ្លួននឹងត្រូវជួបគ្នាក្នុងជុំទីពីរដើម្បីលុយលានម៉ារ៉ាតុងតែម្តង

ពុទ្ធ ឆាយរិទ្ធី(ឆ្វេង), រុងណាផា(ស្ដាំ)

ឡៅ ចន្ទ្រា(ឆ្វេង), នឹងត្រាក់កាន(ស្ដាំ)


ទស្សនាវីដេអូនៃការប្រកួតកន្លងទៅរវាង ឡៅ ចន្ទ្រា និងពុទ្ធ ឆាយរិទ្ធី៖



អត្ថបទដោយ៖ ម៉ៃ សុជាតិ