គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីស្លង់លាលែងពីតំណែង ក្រោយដឹកនាំបាន៧ឆ្នាំ

គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីស្លង់ លោក Heimir Hallgrimsson បានលាលែងពីតំណែងក្រោយដឹកនាំរយៈពេល៧ឆ្នាំ ដោយមិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំអោយបុរសវ័យ៥១ឆ្នាំ លាលែងពីតំណែងឡើយ ខណៈសហព័ន្ធបាល់ទាត់អ៊ីស្លង់ថា ការចាកចេញនេះ គឺជាការសម្រេចចិត្តរបស់លោក Hallgrimsson ផ្ទាល់។


តាំងពីមកដឹកនាំនៅឆ្នាំ ២០១១ បុរសដែលជាទន្តពេទ្យផង និងជាគ្រូបង្វឹកផង រូបនេះ បានជួយអ៊ីស្លង់សម្រេចរឿងជាច្រើន។ ពួកគេបានចូលរួម Euro កាលពីឆ្នាំ ២០១៦ ហើយបានលេងឡើងដល់វគ្គ៨ក្រុមចុងក្រោយ ក្រោយទម្លាក់អង់គ្លេសយ៉ាងមិនគួរអោយជឿ។

អ៊ីស្លង់ក៏លេងបានយ៉ាងល្អរហូតអាចបានចូលរួម FIFA World  Cup 2018 ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួន។ នៅវគ្គសន្សំពិន្ទុតាមពូល ពួកគេអាចលេងបានស្មើ ១-១ ទល់នឹងក្រុមជម្រើសជាតិអាហ្សង់ទីន។ យ៉ាងណាក្តី លទ្ធផលមិនល្អនៅប្រកួតបន្តបន្ទាប់ទៀតមិនអាច  អោយពួកគេឆ្លងផុត ទៅជុំបន្តឡើយ៕





អត្ថបទដោយ៖ កុមារទេព