ហេតុផលដែល បារាំងគួរឈ្នះ World Cup ឆ្នាំ ២០១៨


ខាងក្រោមនេះជាហេតុផលមួយចំនួនដែល បារាំងគួរឈ្នះពាន FIFA World Cup ២០១៨៖

១. ភាពរឹងមាំ
    ទាំងការការពារនិងប្រយុទ្ធ, បារាំងបានទាក់ទាញចំណាប់អារម្មណ៍គ្រប់ការប្រកួត។ ចាប់តាំងពីការចាប់ផ្តើមនៃការប្រកួតមក បារាំងបានប្រើពេលរកជ័យជម្នះត្រឹម៩នាទី។

- Ngolo Kante ប្រជែងយកបាល់បាន ៤៨ ដែលភាគច្រើនទៀតនៅ World Cup ឆ្នាំនេះ។ 

- Hugo Lloris បានសង្គ្រោះរាល់ការ លើកចុងក្រោយ។ 

- លោក Didier Deschamps រកបានជ័យជម្នះ៨ដង ក្នុងចំណោម១១ប្រកួត ពោលគឺ៧៣ភាគរយ។

    ក្នុងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup តតាំងអាហ្សង់ទីន Kylian Mbappe ជា កីឡាករក្មេងបំផុតចាប់តាំងពី Pele (ឆ្នាំ 1958) ដែលរកគ្រាប់ពីរគ្រាប់នៅក្នុងវគ្គចាញ់ធ្លាក់។


២. ស្មារតីក្រុម
    លោក Roberto Martinez គ្រូបង្វឹកបែលហ្ស៊ិកបាននិយាយថា: «ការប្រកួត World Cup មិនផ្ដោតលើទេពកោសល្យមួយមុខទេ តែគឺការលេងជាក្រុម »។ ក្រុមរបស់ Didier Deschamps បានផ្ដល់មេរៀនយ៉ាងល្អ។
    ទី ១ កម្រិតបាល់ទាត់ ៖  កីឡាករទាងអស់សុទ្ធតែអាចរួមចំណែកក្នុងការរកគ្រាប់​បាល់។ ពួកគេបានបញ្ហាចំណុចពិសេសនេះតាំងពីវគ្គចាញ់ធ្លាក់។: ខ្សែការពារ, ខ្សែបម្រើ, និង ខ្សែប្រយុទ្ធសុទ្ធតែរកគ្រាប់បាល់បាន។
    ទី ២ កម្រិតកីឡាករ៖ សមត្ថភាពកីឡាករម្នាក់ៗសុទ្ធតែមានកម្រិតល្អៗដូចៗគ្នា ឧទាហរណ៍តាំងពីអ្នកចាំទីដៃទី១ ដល់អ្នកចាំទីដៃទី៣។


៣. ប្រវត្តិសាស្រ្ត

    ២០ឆ្នាំបន្ទាប់ពីបានពានរង្វាន់ពិភពលោកលើកទីមួយនិង ដែលជាការឈ្នះតែមួយគត់ បារាំងកំពុងស្ថិតលើវិថីឈ្នះជាថ្មី ។ ប្រសិនបើបារាំងឈ្នះថ្ងៃអាទិត្យនេះទៀត លោក Didier Deschamps នឹងក្លាយជាបុគ្គលទី ៣ បន្ទាប់ពី Mario Zagallo និង Franz Beckenbauer ដែលឈ្នះពានរង្វាន់ពិភពលោកក្នុងនាមជាកីឡាករនិងជាគ្រូបង្វឹក។



អត្ថបទដោយ៖ ពូចយ

Loading...