បារាំងហ្វឹកហាត់ត្រៀមជំនួបជាមួយក្រូអាត វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018

    កីឡាករក្រុមបាល់ទាត់ជម្រើសជាតិបារាំង ដែលមានដូចជា ខ្សែប្រយុទ្ធ Antoine Griezmann ខ្សែបម្រើ Paul Pogba និងខ្សែការពារ N'Golo Kante បានចាប់ផ្តើម ហ្វឹកហាត់នាទីលាន Glebovets ទីក្រុង Moscow ដើម្បីត្រៀមជួបក្រូអាត វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018។


    យ៉ាងណាមិញ កៀកនឹងឱកាសសំខាន់នេះ កីឡាករសំខាន់ៗជាច្រើន បានអវត្តមានមិនហ្វឹកហាត់ទេ​ ដូចជា Kylian Mbappe, Olivier Giroud និង Raphael Varane។ ក្រុមមាន់គកត្រូវមើលឃើញថា បានអភិវឌ្ឈស្ទើរមិនគួរអោយជឿ ដោយបានផ្តួល ក្រុមខ្លាំងៗ ដូចជា អាហ្សង់ទីន, អ៊ុយរ៉ាហ្កាយ និង បែលហ្ស៊ីក ដោយមិនចាំបាច់អោយមានការថែមម៉ោង ឬ ទាត់បាល់១១ម៉ែត្រ កាត់សេចក្តីឡើយ។ ក្រៅពីនេះ ក្រុមលោក Didier Deschamps បានតាំងចិត្តថា នឹងមិនអោយភ្លាត់ស្នៀតជាលើកទី២ ដូចពេលចាញ់ ពរ័ទុយហ្កាល់នៅវគ្គផ្តាច់ព្រ័ត្រ Euro 2016 នោះទេ។



    គួរបញ្ចាក់ថា ជំនួបរវាងបារាំង និង ក្រូអាត នៅវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 នឹងធ្វើឡើង នៅយប់ថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ចាប់ពីម៉ោង ១០យប់តទៅ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CBS ផងដែរ៕



អត្ថបទដោយ៖ កុមារទេព